អាទីសង់អង្គរ

អភិរក្ស​កេរ្តិ៍ដំណែល សិល្ប:សិប្បកម្មដើម្បីអនាគត


សិប្បករអង្គរ​ ជឿជាក់យ៉ាងមុតមាំថានឹងអាចចូលរួមចំណែកធ្វើឱ្យសិល្បៈ និងសិប្បកម្មខ្មែរ​បុរាណ​​រស់​ឡើងវិញ និងព្រមពេលជាមួយគ្នានោះ សិប្បករអង្គរអាចជួយលើកកម្ពស់ជីវភាព រស់នៅ​របស់ប្រជាពលរដ្ឋរាប់ពាន់នាក់​ដែល​រស់នៅតំបន់ជនបទ។


សិប្បករអង្គរ មិនត្រឹមតែជាក្រុមហ៊ុនមួយ ដែលផ្តោតលើការ អភិរក្សជំនាញខ្មែរបុរាណ ក្នុងផ្នែកផលិតសូត្រ ចម្លាក់ថ្ម និង​ឈើ ខ្មុកម្រ័ក្សណ៍ និងគំនូរ ប៉ុណ្ណោះទេ សិប្បករអង្គរក៏ជា អង្គភាព​ឬ ស្ថាប័ន មួយដែលប្តេជ្ញាលើកកម្ពស់ ការអភិវឌ្ឍន៍ធនធានមនុស្ស និងធានានូវអនាគតរបស់ពួកគេតាមរយៈការផ្តល់ការបណ្តុះបណ្តាល ​និងការរក្សាសុខមាលភាព របស់ពួកគេផង​ដែរ។


បច្ចុប្បន្ននេះ និយោជិតសិប្បករអង្គរប្រមាណ១៣០០នាក់​ មោទនភាពយ៉ាងក្រែលែងដែលបាន បង្ហាញថា សិល្ប:សិប្បកម្មខ្មែរនៅរស់រានមានជីវិត​នៅ​ឡើយ ហើយថែមទាំងមានលក្ខណៈ ច្នៃប្រឌិតជាងពេលណា​ៗទាំងអស់​។ តាមរយ:ការអភិវឌ្ឍនូវផលិតផលមានគុណភាពខ្ពស់ ដែល​ស្តែងពីភាពស្ទាត់ជំនាញ នៃវប្បធម៌ខ្មែរ សិប្បករអង្គរ​កំពុងខិតខំយ៉ាងខ្លាំងក្លា ដើម្បីធ្វើជាគំរូជា អមតៈមួយនៅក្នុង​វិស័យសិល្ប:​​សិប្ប​កម្ម​ខ្មែរ ដោយមានចម្លាក់ដែល​បំផុស​គំនិតដោយ​​រំលឹក ពីកេរ្តិ៍ដំណែលអង្គរ ព្រមទាំងសម្លៀកបំពាក់​ និង ​គ្រឿង​តុបតែងធ្វើដោយដៃ​ ដែលមានលក្ខណៈ ទាន់សម័យ ដែលស៊ីគ្នានឹងរបៀបរបបរស់នៅនាសហសម័យ។


យើងខ្ញុំសូមអញ្ជើញលោកអ្នកមកស្វែងយល់អំពីអំពីប្រវត្តិ ក៏ដូចជាជំនាញសិប្បកម្មដ៏គួរឱ្យចាប់ អារម្មណ៍​បំផុតរបស់យើង​ ដោយលោកអ្នកគ្រាន់តែ​ចូលទៅ​​អានទំព័រនានាដែលមាននៅក្នុង គេហទំព័រ។ ប្រសិន បើលោក​អ្នកស្ថិតនៅក្នុងប្រទេសកម្ពុជា សូម​កុំភ្លេច​មក​ទស្ស​នា​ទីតាំង​ធំៗ ទាំងពីររបស់យើង​នៅក្នុងតំបន់សៀមរាប ហើយ​ពេល​នោះ លោក​អ្នក​នឹង​មានឱកាសបាន ទស្សនានូវស្នាដៃសិល្ប:សិប្បកម្មខ្មែរដ៏អស្ចារ្យ ដែលដក់ជាប់ក្នុង ក្រអៅ​បេះដូងរបស់លោកអ្នក ដែលមិនអាចបំភ្លេចបាន។ យើងខ្ញុំសូមស្វាគមន៍​យ៉ាង​​​កក់​ក្តៅចំពោះភ្ញៀវទេសចរណ៏ ដែល អញ្ជើញមកទស្សនា និងចូលរួមផ្សព្វផ្សាយអំពីប្រវត្តិរបស់សិប្បករអង្គរយើង។