ប្រវត្តិសង្ខេបរបស់សិប្បករអង្គរ៖

ប្រវត្តិសង្ខេបរបស់សិប្បករអង្គរ៖


ចាប់ផ្តើមពីការបណ្តុះបណ្តាលវិជ្ជាជីវៈ...


សិប្បករអង្គរ គឺជាក្រុមហ៊ុនខ្មែរមួយ​ ដែលដំបូងបំផុត​ត្រូវបានបង្កើតឡើង​​ ដើម្បីជួយដល់យុវជនយុវនារី ដែលរស់នៅ​តំ​បន់ជនបទឱ្យទទួលបានការងារធ្វើ​នៅក្បែរភូមិកំណើតរបស់ពួកគេ។​ ដោយក្នុងនាមជាពន្លក​នៃគម្រោង​អប់រំមួយ​ដែលមាន ឈ្មោះ​ថា “ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ” និងដោយមានគោលបំណងផ្តល់នូវជំនាញវិជ្ជាជីវៈ ដល់​សហគមន៍​ដែលមាន​ឱកាសទទួលបានការអប់រំមានដែនកំណត់ សិប្បករអង្គរបានប្រកាន់ខ្ជាប់នូវការប្តេជ្ញាថា នឹងផ្តល់ដល់ពួកគេ នូវការអប់រំមួយ តាមរយៈការរៀបចំ​កម្មវិធី​បណ្តុះ​​បណ្តាល​ជំនាញ។


... ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសមធម៌នៃសិល្បៈ និងសិប្បកម្មខ្មែរ


ចាប់តាំងពីសិប្បករអង្គរបានបង្កើតឡើងនាចុងទសវត្សរ៍ឆ្នាំ៩០មក សិប្បករអង្គរបាននឹងងកំពុងខិតខំយ៉ាងខ្លាំងក្លា​ ដើម្បី ផ្តល់ឱ្យ​និ​យោ​ជិតរបស់ខ្លួននូវ​លក្ខ​ខណ្ឌ​ការ​ងារ និងផលប្រយោជន៍ សង្គមដែលមានលក្ខណៈល្អប្រសើរ ជាច្រើន។ បច្ចុប្បន្ននេះ សិប្បករ​អង្គរបានសាងសង់រោងសិប្បកម្មចំនួន៤២នៅក្នុងខេត្តសៀមរាប ហើយផ្តល់ការងារ​ដល់មនុស្ស ចំនួនជាង១៣០០​នាក់ ដែលក្នុងនោះ​មានសិប្បករចំនួនជាង៩០០នាក់។


我们的故事

ច្រើនឆ្នាំកន្លងទៅនេះ សិប្បករអង្គរបានក្លាយទៅជាសិប្បកម្មខ្មែរគំរូមួយ ដែលមានស្នាដៃក្នុងការផលិតក្រណាត់​សូត្រ ​និង​សម្លៀក​​​បំពាក់ធ្វើអំពី​​សូត្រ ព្រមទាំងចម្លាក់ឈើ ចម្លាក់ថ្ម ខ្មុកម្រ័ក្សណ៍ លាបពណ៌ រចនាគ្រឿងប្រាក់ និងគំនូរ​លើ​សូត្រ​​ជាដើម។ សិប្បករអង្គរមិនត្រឹមតែធ្វើឱ្យសិល្បៈ និងសិប្បកម្មខ្មែរបុរាណ រស់ឡើងវិញប៉ុណ្ណោះទេ ថែមទាំងបានផ្តល់​ជូន​ផងដែរ នូវការឆ្នៃម៉ូដសម្លៀកបំពាក់ថ្មីៗទាន់សម័យ និងសម្ភារ:តុបតែងផ្ទះទំនើបៗ ដែលធ្វើ​អំពីក្រណាត់សូត្ររចនាដោយដៃ ​ដែលស៊ីគ្នាទៅនឹង​របៀប​របបរស់​នៅ​​​នាសហ​សម័យ។ សិប្បករអង្គរ​ ផ្គត់ផ្គង់ នូវផលិតផលជាច្រើនបែបច្រើនយ៉ាង​​ប្រកបដោយគុណភាព​ខ្ពស់​ ឆ្លើយតបទៅនឹងតំរូវការរបស់លោកអ្នក​។