ប្រវត្តិក្រុមហ៊ុន

ចាប់ផ្តើមពីគម្រោងបណ្តុះបណ្តាលមួយ រហូតបានក្លាយជាក្រុមហ៊ុនមួយធំបំផុត​នៅខេត្តសៀមរាប


从一个教育项目到暹粒省的第一大雇主

ដើមកំណើត៖


នៅដើមទសវត្សរ៍ឆ្នាំ៩០ ប្រទេសកម្ពុជាបានប្រឈមមុខទៅនឹងការខិតខំស្តារសេដ្ឋ​កិច្ច​របស់​ខ្លួន ឡើងវិញ។ ដើម្បី ចូលរួមលើកស្ទួយជីវភាពយុវជនយុវនារី នៅទីជនបទ​ដែលគ្មានឱកាសទទួលបានការអប់រំ គ្រប់គ្រាន់ ក្រសួង​អប់​រំយុវជន និងកីឡា សហគមន៏បារាំងសម្រាប់ការបណ្តុះបណ្តាលបន្ត និងការអប់រំ បានសម្រេចចិត្តរចនាកម្មវិធីអភិវឌ្ឍន៍មួយ​ដែល​សមស្របទៅតាម​វប្បធម៌​ និង​ប្រ​ពៃ​​ណី​របស់​ប្រទេសយើង។


បេសកកម្មរ​បស់ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ


វិធីសាស្ត្រមានលក្ខណៈសាមញ្ញ៖ ជួយដល់យុវជនយុវនារីជនបទ ដោយផ្តល់ឱ្យពួកគេនូវការងារ មួយដែលអាច​ឱ្យពួកគេ​រស់នៅចិញ្ចឹមជីវិតបានដោយថ្លៃថ្នូរ។ ដោយសារ ភ្ញៀវទេសចរណ៍មកកាន់តំបន់អង្គរ​មានចំនួនកើនឡើងជា​លំដាប់ ការ​ធ្វើឱ្យរស់ឡើងវិញនូវជំនាញសិល្ប:សិប្បកម្ម ត្រូវបានយល់ឃើញថា​ ជាការបណ្តុះបណ្តាលមួយដែលមាន សក្តានុពល​ដ៏​សម​ស្រប​បំ​ផុត​ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់យុវជនយុវនារីដែលទទួលបាន ការបណ្តុះបណ្តាល។ នៅក្នុងឆ្នាំ​១៩៩២ ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ (ក.ស.ប.វ) ត្រូវបានបង្កើតឡើង​ ដើម្បីផ្តល់ឱ្យយុវជនយុវនារី​នូវជំនាញ​វិជ្ជាជីវៈ​ដែលត្រូវនឹងតម្រូវការទីផ្សារ និងដែលអាចឱ្យពួកគេរកបានមុខរបរសំខាន់មួយ។


ការករកើតសិប្បករអង្គរ៖ នៅចន្លោះឆ្នាំ១៩៩៨ និង២០០១


កម្មវិធីមួយដែលអនុវត្តដោយសហគមន៍អឺរ៉ុប​ដែល​មាន​ឈ្មោះ​​ថា “REPLIC” បានជួយគាំទ្រដល់ការអភិវឌ្ឍន៍ និងនិរន្តរភាព របស់ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះ បានបង្កើតឱកាសមួយដែល ផ្តល់ការងារដល់យុវសិប្បករដែលបាន ទទួលការ​ បណ្តុះ​បណ្តាល​នៅ​ការ​ដ្ឋាន​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាប់តាំងពីពេលនោះមកសិប្បករអង្គរក៏បាន ចាប់កំណើតឡើង។

បន្ទាប់ពីពេលនោះមក សិប្បករអង្គរ​បានប្តេជ្ញាថែរក្សាការពារជំនាញបុរាណដែលបាន​ចាក់​ឫស​​​នៅ​ក្នុងវប្បធម៌ខ្មែរ​។ ក្រុម​ហ៊ុន​មានឯកទេសខាងផ្នែកចម្លាក់ ខ្មុកម្រ័ក្សណ៍ បិទសន្លឹកមាស គំនូរលើសូត្រ និងផលិតក្រណាត់សូត្រ ដែលទាំងអស់​នេះ​​សុទ្ធតែជាផលិតផលដែល​​ធ្វើ​ដោយ​ដៃ​។ ក្រុមហ៊ុនផ្តល់ដល់យុវសិប្បករនូវឱកាសការងារមួយ និងផ្តល់លទ្ធភាពអោយ ពួកគេបាននៅធ្វើការក្បែរ​ភូមិស្ថាន​របស់ពួកគេ។

សិប្បករអង្គរ កំពុងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់យុវជនយុវនារីដែលរស់នៅតំបន់ជនបទ កាត់បន្ថយការធ្វើ ចំណាកស្រុក និងពង្រឹងចំណងគ្រួសារ។

从一个教育项目到暹粒省的第一大雇主

从一个教育项目到暹粒省的第一大雇主

“ការអប់រំបណ្តុះបណ្តាល”​​​​ នៅតែជាចំណុចស្នូលនៃបេសកកម្មរបស់សិប្បករអង្គរ


បច្ចុប្បន្ននេះ សិប្បករអង្គរ​បណ្តុះបណ្តាលសិស្សហ្វឹកហាត់ថ្មីៗរបស់ខ្លួនសម្រាប់ផ្នែកសិប្បក​ម្ម​ចម្លាក់ ដោយ​ស្រប​ទៅ​តាម​​តម្រូវ​ការ។ មជ្ឈមណ្ឌលកោសេយ្យវប្បកម្មជាតិ (ផ្នែកមួយនៃការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ) ផ្តល់ការ​បណ្តុះ​​​បណ្តាល​សម្រាប់ផ្នែកសូត្រ។ នៅក្នុងវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃទាំងពីរជំនាញនេះ សិស្សដែលកំពុង ទទួលការហ្វឹកហាត់​ទទួលបាន​ប្រាក់ឧបត្ថម្ភសម្រាប់​ការ​រស់​​នៅ។ បន្ទាប់ពីបានបញ្ចប់ការបណ្តុះ​បណ្តាល​​ សិស្ស ហ្វឹកហាត់ទាំងនោះនឹងបាន ក្លាយខ្លួនទៅជាសិប្បករហើយនឹងត្រូវបានផ្តល់ឱកាសអោយធ្វើការនៅក្នុងក្រុមហ៊ុន​​ចំរុះសិប្បករអង្គរប្រសិនបើពួកគេមាន ចំណូលចិត្ត។

សិប្បករអង្គរ បានក្លាយជា ឧបករណ៍ដែលមានថាមពលខ្លាំងក្លាមួយ​ក្នុងការលើកស្ទួយសេដ្ឋកិច្ចរបស់​សិស្ស​ហ្វឹក​ហាត់​ដែលទើបតែទទួលបានការបណ្តុះបណ្តាលចប់។ ឥឡូវនេះ សិប្បករអង្គរគឺជាក្រុមហ៊ុនដែលធំជាងគេ​នៅក្នុង តំបន់ និង​​មាន​មោទនភាពបំផុតដោយបានចាត់ទុកការអប់រំ និងការបណ្តុះបណ្តាលជាចំណុចស្នូលនៃបេសកកម្ម របស់ខ្លួន។