ជាក្រុមហ៊ុនមួយដែលមានលក្ខណៈសង្គម

ជាក្រុមហ៊ុនមួយដែលមានលក្ខណៈសង្គម


ចាប់តាំងពីឆ្នាំ១៩៩៨មក សិប្បករអង្គរបានទទួលជោគជ័យនៅលើការធ្វើឱ្យរស់ឡើងវិញនូវជំនាញសិប្បកម្មបុរាណ​ខ្មែរ និងបានអនុវត្តមុនគេបង្អស់នូវ​គោលនយោបាយសង្គមថ្មីៗ។ ការអប់រំ ការគោរពអោយតម្លៃខ្លួនឯង និង ការរក្សា​សុខមាលភាព គឺជាគុណ​​តម្លៃដែលយើងប្តេជ្ញាសម្រេចឱ្យបាន។ ការជួយគាំទ្រជាវិជ្ជមាននេះ បង្កើតបាននូវបរិស្ថាន​ការងារមួយ ដែលសិប្បករនិយោជិតទាំងអស់រួបរួមគ្នាខិត​ខំ​ព្យាយាម​សម្រេចបាននូវ ផលិតផលដ៏មានគុណភាព​ ​និងលក្ខណៈ​ច្នៃ​ប្រឌិតខ្ពស់។


作为一个社会机构


ផ្តល់លក្ខខណ្ឌការងារត្រឹមត្រូវ


សិប្បករអង្គរ តែងតែ​ខិតខំត្រួសត្រាយអនុវត្តគោលនយោបាយសង្គមថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដោយ​ធានា​ផ្តល់នូវប្រាក់ចំណូលសមរម្យ (ខ្ពស់ជាងមធ្យមភាគកំណត់..) និង​រក្សាសុខមាលភាព​សង្គម​ និង​សុខភាព។ ជាមួយគ្នានេះផងដែរ ៥%​នៃសិប្បកររបស់យើងគឺជាជនពិការ ហើយក្រុមហ៊ុនតែងតែ​គោរពតាម​គោល​ការណ៍សមភាពយេនឌ័រ។ លើសពីនេះទៅទៀត ក្រុមហ៊ុន​​បានអនុវត្តដោយគោរពទាំង​ស្រុង​ទៅនឹង​​ច្បាប់ការងារ របស់ព្រះរាជាណាចក្រកម្ពុជា។


សិប្បករ បានចូលរួមគ្នាបង្កើតជាសមាគមមួយ​ដែលកាន់កាប់ភាគហ៊ុនចំនួន​២០% ​របស់ក្រុមហ៊ុន។ ផលចំណេញ​របស់​ក្រុម​​ហ៊ុនត្រូវបានវិនិយោគសារជាថ្មីសម្រាប់ គោលបំណងសង្គម​ ដែលមានដូចជាការរៀបចំវគ្គបណ្តុះបណ្តាល​ថ្មីៗ និង​ការសាងសង់រោងសិប្បកម្មថ្មីៗនៅក្នុងភូមិជនបទនៃខេត្តសៀមរាបជាដើម។ ការសាងសង់រោងសិប្បកម្ម​មួយ មានន័យថា បង្កើតចំនួន​ការ​​ងារបន្ថែមនៅតាមសហគមន៍ជនបទក្រីក្រ កត្តានេះនាំឱ្យលក្ខ​ខណ្ឌ​សង្គម ត្រូវបានកែលម្អរ ​និងការកាត់បន្ថយភាពក្រីក្


ការបណ្តុះបណ្តាល គឺជាឧបករណ៍មួយសម្រាប់ការលើកស្ទួយវិស័យសេដ្ឋកិច្ច


សម្រាប់ព័ត៌មាន​បន្ថែមអំពីតួនាទីរបស់សិប្បករអង្គរ​នៅក្នុងវិស័យអប់រំ សូមអញ្ជើញអាន “សាវតារប្រវត្តិសាស្ត្រ”


វគ្គបណ្តុះបណ្តាលរបស់យើងក្នុងគោលដៅផ្តល់ជំនាញវិជ្ជាជីវៈដល់យុវជនយុវនារី​ដែលទទួលការអប់រំមាន​កំ​ណត់។ គោលបំណងរបស់យើង គឺផ្តល់ដល់ពួកគេនូវជំនាញច្បាស់លាស់មួយ ក្រោយពីពួកគេបានឆ្លងកាត់ការបណ្តុះ​បណ្តាល​​​​​​រយៈពេលពី៦ទៅ៩ខែ។ ការហ្វឹកហាត់ជំនាញថ្មី បទពិសោធន៍ក្នុងការអនុវត្តន៍ការងារជាក់ស្តែង ការ​យល់​ដឹង​អំពី​វត្ថុ​ធាតុដើម និង​មោទនភាពចំពោះគុណភាពការងារ គឺជាចំណុចសំខាន់បំផុត​នៅក្នុងវិធីសាស្ត្រ​បណ្តុះ​​បណ្តាល​របស់​យើង។ ការអភិវឌ្ឍផ្នែកស្មារតី និងការលើកកំពស់បុគ្គល ក៏ជាផ្នែក​សំ​ខាន់​មួយ​​នៃ​យន្តការ បណ្តុះបណ្តាលនេះផងដែរ។

作为一个社会企业


ផ្តល់ការថែទាំសុខភាព និងសុខមាលភាព


សិប្បករអង្គរ ​មានសេវាសុខភាពសម្រាប់និយោជិតទាំងអស់របស់ខ្លួន តាមរយ:ការប្រឹក្សាជាមួយវេជ្ជបណ្ឌិត​ដែលធ្វើការជាអចិន្ត្រៃយ៍នៅក្នុងក្រុមហ៊ុននៅពេលពួកគេត្រូវការ។ លើសពីនេះទៅទៀត ចាប់តាំងពីឆ្នាំ២០០៩មក សមាគម A.I.R. Khmer ដែលមានក្រុមវេជ្ជៈបណ្ឌិតប្រទេសបារាំង​ធ្វើការស្ម័គ្រចិត្តចូលរួម​ក្នុងការត្រួតពិនិត្យ​សុខភាព​សិប្បករ​និយោជិត​របស់អារទីសង់លើប្រភេទជម្ងឺសួត រោគស្រ្តី​ រោគសើរស្បែក។ វេជ្ជបណ្ឌិត​ជម្ងឺទូទៅទាំងនេះ ធ្វើការជាមួយ​ក្រុមគ្រូពេទ្យ ដែលរួមមាន ទន្តពេទ្យ ពេទ្យរោគស្ត្រី ពេទ្យរោគសើស្បែក ពេទ្យ​ព្យា​បាល​រោគ​ដោយ​កាយវប្បកម្ម និងពេទ្យភ្នែក។ ក្រុមវេជ្ជបណ្ឌិតទាំងអស់នេះ ធ្វើការពិនិត្យសុខភាពរបស់សិប្បករនិយោជិតដោយ ស្ម័គ្រចិត្ត។

ក្រុមវេជ្ជបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍អំពីសុខភាព និងអនាម័យផងដែរនៅក្នុងកិច្ចប្រជុំទៀងទាត់របស់ពួកគេ ជាមួយសិប្បករ ដែលអនុសាសន៍​ទាំងនោះត្រូវបានអនុវត្តដោយ​ការិយាល័យធនធាន​មនុស្ស។ កិច្ចប្រជុំទាំងនេះ​ ត្រូវបាន​រៀបចំរៀងរាល់៦ខែម្តង ដើម្បីពង្រឹងការយល់ដឹងអំពីគុណប្រយោជន៍នៃឥរិយាបថ និងកាយវិការ ត្រឹមត្រូវ ​នៅ​ពេល​បំពេញការងារ។ យុទ្ធនាការផ្សព្វផ្សាយរយៈពេលវែងនេះ មានបំណងផ្តល់ដំបូន្មានដ៏​មាន ប្រយោជន៍​ទៅឱ្យ​សិប្បករ​​​ដែល​ត្រូវលើកវត្ថុដែលមានទំងន់ធ្ងន់ជាដើម។


作为一个社会企业

បំពេញការងារដោយក្តីរីករាយ


ចាប់តាំងពីត្រូវបានបង្កើតមក សិប្បករអង្គរ​បានជួយលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃ​សិល្បៈ និង សិប្បកម្មខ្មែរ ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជនបទ​នៅក្នុងខេត្តសៀមរាប។ នៅតាមរោង​សិប្បកម្មមួយចំនួន ក្រុមហ៊ុនបានផ្តល់សេវាសង្គមនានា ដើម្បីសម្រួលដល់ការរស់នៅ ដូចជាបានផ្តល់នូវអាហារដ្ឋាន​តាម​រោងសិប្បកម្មមួយចំនួន ទីធ្លាសំរាប់លេងកីឡា និង​កុមារដ្ឋានជា​ដើម​​។

បន្ថែមលើសនេះទៀត ក្រុមហ៊ុនតែងតែរៀបចំព្រឹត្តិការណ៍ជួបជុំសិប្បករទាំងអស់ជារៀងរាល់ឆ្នាំ គឺនៅក្នុង កំឡុងពេលនៃ​ពិធីបុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ នេះគឺជាឱកាសដើម្បីឱ្យ​និយោ​ជិត​​ទាំងអស់​ស្គាល់​មិត្តរួមការងាររបស់ខ្លួនកាន់តែច្បាស់ ដើម្បីឱ្យពួកគេបានស្គាល់ក្រុមគ្រួសារគ្នាទៅវិញទៅមក ដើម្បី​ឱ្យ​ពួក​គេ​មានអារម្មណ៍ ថាខ្លួនកំពុងស្ថិតនៅក្នុងក្រុមគ្រួសារដ៏ធំមួយ។ សិប្បករអង្គរ កំពុងព្យាយាម​បណ្តុះគំនិត​ដែល​ថា “​នៅកន្លែង​ធ្វើការទាំងអស់ គ្នាគឺជាគ្រួសារតែមួយ”។