កន្លែងស្វាគមន៍ភ្ញៀវនៅកសិដ្ឋានសូត្រ

កន្លែងស្វាគមន៍ភ្ញៀវនៅកសិដ្ឋានសូត្រ


នៅពេលលោកអ្នកស្ថិតនៅក្នុងតំបន់សៀមរាប សូមកុំភ្លេចរីករាយជាមួយភាពស្ងប់ស្ងាត់នៃទីជនបទដែលស្ថិតនៅ​ជុំវិញ​ក្រុង ដោយអញ្ជើញទៅទស្សនាកសិដ្ឋានសូត្រអង្គរ​ដែលស្ថិតនៅក្នុងបរិស្ថានជនបទដ៏ស្រស់ស្អាត។ កសិដ្ឋាន​សូត្រ​​អង្គរនេះ គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ជាវផលិតផលគុណភាពខ្ពស់ធ្វើពីសូត្រ ដែលរួមមាន​ដូចជាកន្សែង ឬ​ក្រមា សម្លៀកបំពាក់ កាបូប វត្ថុអនុស្សាវរីយ៏បន្ទាប់បន្សំ និងសម្ភារ:លម្អរគេហដ្ឋានជាដើម។ ហាងរបស់យើង​ដែល​ស្ថិត​នៅ ទីនោះ ផ្តល់​ជូនផលិតផលចម្រុះពណ៌​ជាង៥០០ផលិតផលដែលធ្វើដោយដៃ​នៅក្នុងរោងសិប្បកម្មរបស់​សិប្បករអង្គរ។ ភាគច្រើននៃផលិត​ផលធ្វើពីសូត្រដែលលោកអ្នកនឹងឃើញមានតាំងលក់នៅក្នុងហាង លោកអ្នក អាចឃើញ​ផលិតផលទាំងនេះកំពុងត្រូវបានសិប្បកររបស់យើង​ផលិត​​នៅ​ក្នុង​រោង​​សិប្បកម្មដែលស្ថិតនៅក្បែរនោះ។


កសិដ្ឋានសូត្រអង្គរ នៅស្រុកពួក

(ធ្វើដំណើរចេញពីក្រុងសៀមរាបរយៈពេល២០នាទី)​
កន្លែងរបស់យើងបើកទ្វារជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:៣០ ល្ងាច
ទំនាក់ទំនង (+៨៥៥) ៦៣ ៥៥៥៥ ៧៦៨
(+៨៥៥) ១២​ ២២២ ​៤០៤