កន្លែងស្វាគមន៍ភ្ញៀវ

កន្លែងស្វាគមន៍ភ្ញៀវ

ហាងលក់ផលិតផលសិប្បកម្មនៅក្រុងសៀមរាប៖ ហាងសៀមរាប - (ក្នុងបរិវេណនៃការដ្ឋានសាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​) ផ្លូវស្ទឹងថ្មី ក្រុងសៀមរាប (ធ្វើដំណើររយៈពេល២នាទីពីផ្សារចាស់)៖


ទោះបីជាលោកអ្នក គឺជាអ្នកធ្វើដំណើរកំសាន្ត អ្នកជំនួញ ឬនិវាសនជននោះទេ​ នៅក្នុងហាងរបស់យើង​ដែលស្ថិតនៅ​កណ្តាល​ក្រុង​សៀម​រាប​នេះ​ លោកអ្នកពិតជានឹងរកបានវត្ថុដែលធ្វើឱ្យលោកអ្នកចាប់អារម្មណ៍។ ហាង​លក់​របស់យើង​មាន​​ដាក់តាំងលក់ផលិតផលធ្វើដោយដៃជាងមួយពាន់ប្រភេទខុសៗគ្នា ដូចជារូបចម្លាក់ឈើ រូប​ចម្លាក់ថ្ម រូបចម្លាក់​លាប​ពណ៌ គំនូរម្រ័ក្សណ៍លើក្តារ សម្ភារ:លម្អរគេហដ្ឋាន​ សម្លៀកបំពាក់អំពីសូត្រ កន្សែង ឬក្រមាធ្វើពីសូត្រ និងសម្ភារៈបន្ទាប់​បន្សំ​ធ្វើ​ពីសូត្រផ្សេងៗ​ជាច្រើនទៀត ដែលទាំងអស់នេះសុទ្ធតែយកលំនាំ តាមកេរ្តិ៍ដំណែលអង្គរ​ និងត្រូវគ្នាជាមួយនឹង​របៀប​រស់​នៅ​សហសម័យ។ ដោយផលិតផលទាំងអស់ នេះត្រូវបាន ផលិតដោយដៃ នៅក្នុងរោងសិប្បកម្ម របស់សិប្បករអង្គរ លោកអ្នកអាចប្រាកដ​បានថា លោកអ្នកអាចទទួលបាន ផលិតផលដែលមានគុណភាពខ្ពស់ និងដែលមានតែមួយគត់។ ភាគ​ច្រើន​នៃផលិត​ផលសិប្បកម្មដែលមាន ដាក់តាំងលក់​​នៅក្នុងហាង លោកអ្នកអាច ឃើញវាកំពុងត្រូវបានផលិត​​​នៅ​ក្នុង​រោង​​សិប្ប​​កម្ម​​ដែល​ស្ថិតនៅក្បែរនោះ។


ហាងលក់ផលិតផលសិប្បកម្មនៅក្រុងសៀមរាប

ហាងសៀមរាប (ក្នុងបរិវេណនៃការដ្ឋានសាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​)
ផ្លូវស្ទឹងថ្មី ក្រុងសៀមរាប (ធ្វើដំណើររយៈពេល២នាទីពីផ្សារចាស់)៖
កន្លែងរបស់យើងបើកទ្វារជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៦:៣០ ល្ងាច
ទំនាក់ទំនង (៨៥៥) ៦៣ ៩៦៣ ៣៣០