រោងជាងសៀមរាប

暹粒总部

រោងជាងសៀមរាប


ធ្វើដំណើរពីផ្សារចាស់ និងតំបន់ផាប់ស្ទ្រីតតែ២នាទីប៉ុណ្ណោះ លោកអ្នកនឹងបានមកដល់ពិភពនៃសិល្ប:សិប្បកម្មខ្មែរ បុរាណ។ នៅ​ពេលលោកអ្នកមកដល់កន្លែងដ៏ស្រស់ស្អាតនេះភ្លាម មគ្គុទ្ទេសក៍ខ្មែររស់រាយរាក់ទាក់ នឹងនាំ លោកអ្នក​ទស្សនារោងសិប្បកម្មនានា ពួកគេអាចនិយាយភាសាអង់គ្លេស បារាំង អេស្ប៉ាញ ចិន កូរ៉េ ជប៉ុន ឬខ្មែរ ដោយឥតគិត​ថ្លៃ (សូមជម្រាបបផងដែរថា យើង​មិនធានាថា​ មគ្គុទ្ទេសក៍យើងចេះនិយាយភាសារបស់លោក បានឥតខ្ចោះនោះទេ ប៉ុន្តែ​យើង​នឹងព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​​ដើម្បី​ផ្តល់ព័ត៌មានជូនលោកអ្នក) ។


ជាដំបូង មគ្គុទ្ទេសក៍របស់យើងនឹងពន្យល់អំពីប្រវត្តិដ៏អស្ចារ្យរបស់សិប្បករអង្គរ ចាប់តាំងពីពេលចាប់កកើតក្រុម​ហ៊ុន​​ក្នុង​ទម្រង់ជាគម្រោងអប់រំមួយ រហូតមកដល់ក្លាយជាក្រុមហ៊ុនបែបសង្គមមួយ ដែលបានរីកលូតលាស់ជាខ្លាំង​នា​ពេល​បច្ចុប្បន្ននេះ។ បន្ទាប់​​ពីបានទស្សនាពីរោងសិប្បកម្មមួយទៅរោងសិប្បកម្មមួយ លោកអ្នកនឹងមានឱកាសកោត ស្ញប់ស្ញែងនូវចំណេះដឹង​ និង​បច្ចេក​ទេស​​​របស់សិប្បករយើងនៅលើជំនាញសិប្បកម្មចម្លាក់ថ្ម ចម្លាក់ឈើ ខ្មុកម្រ័ក្សណ៍ រចនាគ្រឿងប្រាក់ និងគំនូរ​លើសូត្រជាដើម។


ក្រោយពេលទស្សនារោងសិប្បកម្ម​រួចហើយ ប្រសិនបើលោកអ្នកចង់ឃើញផលិតផលចម្រុះ​​​គ្រប់ប្រភេទ​ដែលផលិត​ដោយ​ផ្ទាល់ដៃសិប្ប​ករ​របស់យើង លោកអ្នកអាចចូលទស្សនាក្នុងហាងលក់របស់យើង ។ លោក​អ្នក​អាច​ប្រាប់​អ្នកបើកបររថយន្ត ឬរ៉ឺម៉កឱ្យនាំលោកអ្នកមករោងសិប្បកម្ម​របស់​សិប្បករ​អង្គរ ឬក៏លោកអ្នកអាចដើរ​មក​​ពី​ចំណុច​កណ្តាលក្រុងក៏បាន។ ទីតាំងក្រុមហ៊ុនរបស់យើងស្ថិតនៅលើផ្លូវដែលកែងនឹងផ្លូវស៊ីវត្ថា​ ទល់មុខ​សណ្ឋា​គារ​​លាន​ជល់​ដំរី។ ត្រង់ចំណុចកែងនោះ មានដាក់ផ្លាកសញ្ញា ដើម្បីបង្ហាញផ្លូវចូលទៅកាន់​ទី​តាំងក្រុមហ៊ុន​របស់​យើង​។



លោកអ្នកមិនចាំបាច់កក់មគ្គុទ្ទេសក៍ទុកជាមុនទេសំរាប់ការទស្សនាទ្រង់ទ្រាយតូច លើកលែងតែសម្រាប់ក្រុមភ្ញៀវ ធំៗ (លើសពី​១២នាក់)។ កន្លែងរបស់យើងបើកទ្វារជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៥:៣០ ល្ងាច (ហាងរបស់យើង​បិទ​នៅ​ម៉ោង ៦:៣០ ល្ងាច​)


暹粒总部
暹粒总部
暹粒总部